ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌទួលគោក​ ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​ នៅព្រឹក​ថ្ងៃសៅរ៍​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់​ថ្ងៃទី២៧ ខែសីហា ឆាំ្ន២០២១​ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

របាយការណ៍​ដដែល​ បានបន្ថែមទៀតថា​ ជនសង្ស័យឈ្មោះ ញឹក ស៊ីថាវី  ភេទប្រុស អាយុ៣៣ឆាំ្ន ជនជាតិខែ្មរ មុខរបរ អូសបន្លែផ្សារដើមគ ស្នាក់នៅបន្ទប់ជួលលេខ៦ ផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពដដែល​ បន្តថា​ ក្រោយឃាត់ខ្លួន​ជនសង្ស័យខាងលើនេះ​ កម្លាំងជំនាញ​ បានចាប់យកវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៦កញ្ចប់តូច ។

គួរបញ្ជាក់ថា​ បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖