ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះអគ្គិភ័យឆាបឆេះអគារខុនដូមាន៤១៩បន្ទប់នៅចិន

ចែករំលែក៖

កាលពីថ្ងៃទី២៧ខែសីហា មានគ្រោះអគ្គិភ័យឆាបឆេះអគារ Kaixuan ក្នុងទីក្រុង Dalian ប្រទេសចិន ។ នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតនៅឡើយទេ។
តាមប្រភពព័ត៌មានក្នុងតំបន់ មានរថយន្តពន្លត់អគ្គិភ័យរហូតដល់ទៅ៤០គ្រឿង និងក្រុមពន្លត់អគ្គិភ័យជាង១០០នាក់បានខិតខំគ្រប់គ្រងស្ថានភាព ។ បំណែកបាក់បែកជាច្រើនបានធ្លាក់ចុះមកក្រោមពេលអណ្តាតភ្លើងឡោមព័ទ្ធអគារ។ ក្រុមពន្លត់អគ្គិភ័យបានខិតខំអស់រយៈពេល៧ម៉ោងទើបអាចគ្រប់គ្រងបាន ។ ការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យឆាបឆេះក៏បានធ្វើឡើង ផងដែរ។ តាមប្រភពព័ត៌មាន អណ្តាតភ្លើងបានឆេះចេញពីបន្ទប់មួយនៅក្នុងអគារ។ ម្ចាស់បន្ទប់នោះបានរត់ចេញទៅក្រៅស្វែងរកជំនួយក្រោយមានអ្វីមួយឆាបឆេះនៅក្នុងបន្ទប់របស់ខ្លួន។ ប៉ុន្តែពេលវិលត្រឡប់មកវិញ បន្ទប់ខុនដូរបស់គាត់គ្របដណ្តប់ដោយផ្សែងខ្មៅ មិនអាចចូលទៅបានឡើយ។
អគារអន្តរជាតិ Kaisuan មានពលរដ្ឋរស់នៅ៨១៨នាក់ មានបន្ទប់ខុនដូ៤១៩បន្ទប់ ៕ដោយ៖ ធីរីណា

ប្រភព៖dantri.com.vn


ចែករំលែក៖