ព័ត៌មានទាន់ហេតុការណ៍៖

លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងសហការី បានជួបសំណេះសំណាលជាមួយប្អូនៗនិស្សិតចំនួន ១៤ រូប ដែលកំពុងសិក្សានៅទីក្រុងតូក្យូ !

ចែករំលែក៖

ប្រទេសជប៉ុន៖ នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ លោកឯកអគ្គរាជទូត និងសហការី បានជួបសំណេះសំណាលជាមួយប្អូនៗនិស្សិតចំនួន ១៤ រូប  ដែលកំពុងសិក្សានៅទីក្រុងតូក្យូ  (ខ្លះបង់ថ្លៃសិក្សាផ្ទាល់ខ្លួន និងខ្លះទៀតទទួលអាហាររូបករណ៍ក្រុមហ៊ុនតែខ្វះខាត) ។ 

ស្ថានទូតបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ រួមមានអង្ករ  មី  ត្រីខកំប៉ុង និងនំ ដើម្បីចូលរួមសំរាលបន្ទុកប្រចាំថ្ងៃរបស់ពួកគាត់ ។

នៅក្នុងការជួបសំណេះសំណាលក្រុមនិស្សិតនេះផងដែរ លោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានធ្វើការ ផ្ដាំផ្ញើឱ្យក្មួយៗ យកចិត្តទុកដាក់ អនុវត្តនូវវិធានការនានារបស់ប្រទេសជប៉ុនដើម្បីទប់ស្កាត់ការឆ្លងជំងឺ covid-19។ 

សូមបញ្ជាក់ថា, នៅប្រទេសកម្ពុជា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៩,៤២%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៦៩,៤៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

បើរហូតដល់ ថ្ងៃទី២៨ ខែសីហា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤០១នាក់​ (ឆ្លងសហគមន៌​:​ ​​២៨៥ និង​នាំចូល:​ ១១៦) និងមានជាសះស្បេីយ​ ៤៧៥នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៩១៧៧០​ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន៨៧៧៧៤នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​១២នាក់​ សរុប​ស្លាប់១៨៧០នាក់ ។ សូមបន្តអនុវត្ត​​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2086405 ស្មេីនឹង​ 123455  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕ 

ដោយ៖ សុខ ខេមរា


ចែករំលែក៖