ភ្នំពេញ៖ នៅចុងសប្តាហ៍នេះ កម្មវិធីប្រកួត Freshie Girl & Boy ជំនាន់ទី ២០ ក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីធ្វើការប្រកួតជម្រុះអស់រយៈពេលជាច្រើនខែកន្លងមកនេះ ។ កម្មវិធីប្រកួតសម្រស់ Freshie Girl & Boy ជំនាន់ទី ២០ បានបញ្ចប់ដោយជោគជ័យហើយ ដោយក្នុងនោះរកឃើញ Freshie Girl ៣ រូប និង Freshie Boy ៣ រូប ដែលជាប់ចំណាត់ថ្នាក់ ។ Freshie Gir ពាក់ស្លាកលេខ G7 កញ្ញា តាន់ ពេជ្រនីកា ចំណាត់ថ្នាក់លេខ ៣ ,ខណៈFreshie Boy ចំណាត់ថ្នាក់លេខ ៣ បានទៅលើ B3 លោក ច្រាយ គង់ហេង Freshie Girls ចំណាត់ថ្នាក់លេខ ២ បានទៅលើ Freshie Girls ពាក់ស្លាកលេខ G11 កញ្ញា សុខុម សុធារី សម្រាប់ Freshie Boy ចំណាត់ថ្នាក់លេខ ២ បានទៅលើ Freshie Boy ពាក់ស្លាកលេខ B11 ប៊ែល ប៊ុនហ៊ាង Freshie Girls ចំណាត់ថ្នាក់លេខ ១ បានទៅលើ Freshie Gir ពាក់ស្លាកលេខ G5 កញ្ញា ទ្រី ស្រីនិច ចំណែក Freshie Boy ចំណាត់ថ្នាក់លេខ ១ បានទៅលើ Freshie Boy ពាក់ស្លាកលេខ B9 ពៅ សៀវហ្វុង ។ ក៏សូមជម្រាបផងដែលថា សម្រាប់ Freshie Girl & Boy ជំនាន់ទី ២០ នេះគឺជាពន្លកថ្មីនៅក្នុងវិថីសិល្បៈ ហើយបន្ទាប់ពីជាប់ក្នុងការប្រកួតនេះពួកគេនឹងមានឱកាសធ្វើជាពិធីករពិធីការិនីក្នុងស្ថានីយទូរទស្សន៍បាយ័នថែមទៀតផង ។ ដូចអ្វីដែលទស្សនិកជនទទួលជ្រាបរួចមកហើយ ថា សម្រាប់ពិធីករពិធីការិនីល្បីៗភាគច្រើនគឺមានដើមកំណើតចេញមកពីការប្រកួត Freshie Girl & Boy នេះឯង ។ ជាមួយគ្នានេះ គឺមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលតារាសម្តែង កញ្ញា ជេស៊ីកា បានបង្ហោះរូបភាពមួយសន្លឹក អមដោយខ្លឹមសារថា អគុណដែលប្អូនធ្វើបាន អគុណដែលប្អូនយកភាពជោគជ័យមកអោយបង នឹងគ្រួសារ ។ បងពិតជាមានមោទកភាពចំពោះប្អូនខ្លាំងណាស់ ហើយសូមអរគុណដល់មិត្តភក្តិ ទាំងអស់គ្នាដែលបានគាំទ្រ ប្អូនស្រីខ្ញុំ ។
គ្រាន់តែឃើញរូបភាពនឹងខ្លឹមសារដែលតារាសម្តែងរូបនេះបានផុសភ្លាម គឺសន្មត់បានយ៉ាងច្បាស់ថា កញ្ញា ជេសុីកា គឺជាបងស្រីបង្កើតរបស់ Freshie Girls ចំណាត់ថ្នាក់លេខ ៣ កញ្ញា តាន់ ពេជ្រនីកា ។ ក្រោយពីបានចែករំលែកនៅរូបភាពនោះរួចមក អ្នកគាំទ្រជាច្រើនបានចូលទៅសម្តែងការីករាយអបសារទ ហើយថែមនិយាយថា ពិតជាគួរអោយច្រណែននឹងបងប្អូនគេណាស់សុទ្ធតែស្អាត ហើយមានសម្ថតភាពទៀត ៕
ដោយ ៖ វឌ្ឍនា