ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃអង្គារទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ខណៈដែលពេលវេលាចេះតែរំកិលទៅមុខ និងជិតដាច់ខែសីហាទៀតហើយ ថ្ងៃនេះខ្ញុំបានប្រជុំថ្នាក់ដឹកនាំនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីត្រៀមរៀបចំខ្លួនសម្រាប់កម្មវិធី និងកិច្ចប្រជុំសំខាន់ៗនានានៅខែក្រោយ និងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ (ASEM13) នៅខែវិច្ឆិកានេះ។
លោក ប្រាក់ សុខុន បានបន្ថែមទៀតថា “ខ្ញុំក៏បានរំលឹកទាំងអស់គ្នាថា ទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជាមានភាពរហ័សក្តី ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ របស់យើងគឺនៅមិនទាន់ចប់នៅឡើយ។ ដូច្នេះ យើងត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ ៣ការពារ» ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្រ្តី”៕
As we are nearing the end of August, I convened a meeting of MFAIC leaderships this morning to prepare ourselves for upcoming events and meetings next month and hosting of the 13th Asia-Europe Meeting (ASEM13) in November.
I also reminded everyone that despite our swift vaccination campaign, our fight against the COVID-19 pandemic is far from over. It is therefore crucial that we adhere to the “3 Dos 3 Don’ts” put forth by Samdech Techo Prime Minister.
ដោយ៖សហការី