ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានយកសំណាកកម្មករ និងកម្មការិនីនៃរោងចក្រជីអេធី (GAT) ករណីកូវីដ-១៩ បំប្លែងថ្មី(Delta)

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ករណីកូវីដ-១៩ បំប្លែងថ្មី(Delta) គឺនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានយកសំណាកកម្មករ  និងកម្មការិនីនៃរោងចក្រជីអេធី (GAT) ផ្លូវលេខ៣៧១ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ០៨នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៧នាក់ ។

អ្នកវិជ្ជមានកូវីដ-១៩ទាំង ០៨នាក់ ខាងលើស្ថិតក្នុងការរងចាំលទ្ធផលវិភាគរកមេរោគកូវីដ-១៩ បំប្លែងថ្មី Delta បន្តទៀត។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក

ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕

ដោយ ៖ សិលា


ចែករំលែក៖