ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ត្រៀមកម្លាំងអន្តរាគមន៍ សម្ភារៈ មធ្យោបាយ ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃពុធ​ ៩រោច​ ខែស្រាពណ៌​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ២០២១​ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានត្រៀមកម្លាំងអន្តរាគមន៍ សម្ភារ មធ្យោបាយ ជួយសង្រ្គោះ សម្រាប់គ្រោះទឹកជំនន់ របស់អង្គភាពវរសេនតូចថ្មើរជើងលេខ៥១៣ ដឹកនាំដោយ លោកវរសេនីយ៍ទោ​ យូ​ សុគន្ធភក្តី​ មេបញ្ជាការ​ វរសេនាតូច ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ មធ្យោបាយ សម្ភារដេីម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ឫគ្រោះមហន្តរាយផ្សេងៗ​បានទាន់ពេលវេលា។  នេះសបញ្ជាក់ថា, កងទ័ពកើតចេញពីប្រជាពលរដ្ឋ ដូច្នេះកងទ័ព ត្រូវតែជួយប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ។ 

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ​គឺជាខេត្តមួយដែលតែងតែរងគ្រោះមហន្តរាយផ្សេងៗដោយធម្មជាតិជារៀងរាល់ឆ្នាំ​ នៅរដូវវស្សាទឹកជំនន់ជន់លិច​នៅតំបន់មួយចំនួន និងរដូវប្រាំង​ ក្តៅ​ខ្លាំង ខ្យល់កន្រ្តាក់ជារៀងរាល់ឆ្នាំ។

លោកមេបញ្ជាការកងពល បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ដើម្បីបិទបញ្ចប់យុទ្ធនាការក៏ដោយ កម្លាំងដែលត្រៀមអន្តរាគមន៍ក្នុងទីតាំង គឺត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លេីយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋាន​ បានទាន់ពេលវេលា៕

ដោយ ៖ សិលា


ចែករំលែក៖