ភ្នំពេញ៖ រសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលមួយពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពីនារីម្នាក់ឈ្មោះ Aza Be Strong បានបញ្ចេញសារយ៉ាងវែងភ្ជាប់ដោយរូបថត និងវីដេអូមួយ ដោយបានលើកឡើងអំពីការគេចវេសរបស់តារាសម្តែង សឿ សុធារ៉ា មិនព្រមទូទាត់ប្រាក់តុងទីនអស់រយៈពេលជាច្រើនខែកន្លងមកហើយ។ ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គម ពិសេសក្នុងចង្កោមអ្នកសិល្បៈ។ គណនីហ្វេសប៊ុកខាងលើបានបញ្ជាក់ថា បងប្អូនជួយស៊ែរយកតែបុណ្យផង។ បងប្អូនដែលយល់ដឹងរឿងតុងទីន ជួយរកយុត្តិធម៌ឲ្យអ្នកក្ររកមួយថ្ងៃរស់មួយថ្ងៃដូចនាងខ្ញុំផង។ ដោយសារខ្ញុំឆោតល្ងង់ អ៊ីចឹងបងៗជួយផង។ មេតុងទីន បងស្រីតារា(សឿសុធារ៉ា) មេជួយទូទាត់លុយដែលនៅសល់ឲ្យប្អូនផងមេ ប្អូនតេមិនលើក ឆាតមិនតបអ៊ីចឹងមេ ? លេងតុងទីនជាមួយបង 7-8ខែខាតទាំងពេល អត់បានចំណេញ ហើយខាងបងមកសម្រួលឲ្យតែដើមទៀតព្រមយកតែដើមវិញហើយ ហេតុអីបងឆាតមិនតបតេមិនលើកអ៊ីចឹងបង? បងធ្វើដាក់កូនគ្រប់អ៊ីចឹងបង? លុយកើតពីញើស លុយកើតឈាមប្អូនខំលក់ផ្អក លក់មុំាយកទៅបង់ណាបង បងដេញតុងទីនកូនផ្សេងៗយកលុយហើយ រាប់មុឺនយកទៅណាបង? សល់កូនៗដែលមិនឲ្យគេចំណេញសូម្បីតែមួយរៀល។ សូមគេឲ្យយកតែដើម ហើយម៉េចច៊មិនទូទាត់លុយឲ្យគេអ៊ីចឹងបង? ហា..ឡើង លុយតិចតួចសោះ តិចតួចសម្រាប់បងអ្នកមានលុយ តែសម្រាប់ពួកខ្ញុំអ្នកលក់ បន្លែ លក់ផ្អក លក់មុំាយកទៅបង់ឲ្យបង សង្ឃឹមបានចំណេញបាន-កា តែនេះខាតទាំងពេល ចំណេញក៏អត់ ដើមក៏បងឲ្យទាំងវេទនា។ បាបណាស់បង មិនបានបុណ្យទេបង ជួយសម្រួលលុយឲ្យប្អូនមក។ បងប្អូនយល់អារម្មណ៍ហើយ អា៎…តេ មិនលើកឆាតមិនតប និងមានអារម្មណ៍យ៉ាងម៉េច? លុយញើសលុយឈាម ខ្ញុំត្រូវការលុយយកមកដោះទ័លក្នុងផ្ទះខ្ញុំដែរណាបង។ សង្ឃឹមថាផុសរកបងអ៊ីចឹងបងនឹងឃើញ ឆាប់បានលុយ បានតប តបហើយបានដំណោះស្រាយណាបង សង្ឃឹមលើបងប្អូនហើយជួយស៊ែររកយុត្តិធម៌ឲ្យអ្នកក្រ រងគ្រោះដូចជាខ្ញុំផង។ លើកនេះបានបង្កើតឲ្យមានការបញ្ចេញយោបល់និងចែករំលែកជាច្រើនសន្ធឹកសន្ធាប់ពីអ្នកលេងបណ្តាញសង្គម។នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាសម្តែងស្រី អ្នកនាង សឿ សុធារ៉ា បាននៅឡើយទេនៅរសៀលនេះ ហើយគេរង់ចាំការបកស្រាយបញ្ជាក់ពីអ្នកនាងជុំវិញការលើកឡើងនេះផងដែរ៕
ដោយ៖ វឌ្ឍនា