ខេត្តកំពត៖ តាមប្រភពពីរដ្ឋបាលខេត្តកំពត បានបញ្ជាក់អោយដឹងថា, នៅព្រឹក ថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានទទួលជួបជាមួយតំណាងប្រជាពលរដ្ឋចំនួន ១៨ គ្រួសារ ស្នេីសុំបេីកផ្លូវចាស់ប្រេីប្រាស់ឡេីងវិញ បន្ទាប់ពីត្រូវបានភាគីលោកស្រី លឹង អៃហ័រ ឈូសឆាយបិទផ្លូវ ដែលស្ថិតនៅ ភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលស្រុកទឹកឈូ ការិយាល័យអន្តរវិស័យ លោកមេឃុំស្ទឹងកែវ និងតំណាងប្រជាពលរដ្ឋ។
ក្រោយពីស្តាប់របាយការណ៍របស់អាជ្ញាធរស្រុក ឃុំ និងសំណូមពររបស់ប្រជាពលរដ្ឋរួចមក លោកអភិបាលខេត្ត បានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋដោយ៖
-ចាត់លោកភិបាលស្រុកទឹកឈូអញ្ជេីញភាគីលោកស្រី លឹង អាយហ័រ ធ្វេីការសម្រុះសម្រួល ដោយត្រូវទុកផ្លូវប្រេីប្រាស់ជារួម ហេីយរក្សាទុកនៅដដែល
-អោយប្រជាពលរដ្ឋប្រេីប្រាស់ផ្លូវចាស់ដដែល
-បេីគាត់នៅតែបំពាន ត្រូវអនុវត្តទៅតាមនីតិវិធីតុលាការ៕
ដោយ៖ សិលា