ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណ អ្នកជាសះស្បើយ២៩នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន១៣នាក់និងមានអ្នកស្លាប់១នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្វាយរៀង៖ ខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណ  អ្នកជាសះស្បើយ២៩នាក់ស្រី១៦នាក់រកឃើញអ្នកកូវីដ១៩ថ្មីចំនួន១៣នាក់ស្រី៥នាក់និងមានអ្នកស្លាប់១នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២១

ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។
រដ្ឋបាលខេត្តស្វាយរៀង​សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសព ដោយសារជំងឺកូវីដ-១៩ ចំនួន ០១នាក់ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមាន៥៥៦២នាក់ស្រី៣០៣៦នាក់ ស្រីជាសះស្បើយចំនួន៥២៥៩នាក់ស្រី២៩០៣ករណី
អ្នកសម្រាកព្យាបាលសរុប១៦២នាក់ស្រី៤៥នាក់ និងករណីស្លាប់ចំនួន១៣៤នាក់ស្រី៨៥នាក់។

រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមតាមដានសុខភាព  អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​  ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖