ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូបបណ្តាលពីស្រ្តីម្នាក់បានសម្រេចបណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូបោកក្បាលស្លាប់នៅនឹងកន្លែង

ចែករំលែក៖

​ភ្នំពេញ ៖ ស្រ្តីម្នាក់ជិះម៉ូតូយ៉ាង​លឿន​ទាំង​មេឃ​កំពុង​តែ​ភ្លៀង ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូ​តាម​ពីក្រោយ រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​បាន​សម្រេច បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​ធ្លាក់​ពីលើ​ម៉ូតូ ​បោកក្បាលនឹង​ថ្នល់​ស្លា​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងកាលពី​ម៉ោង​៨​និ​៣០​នាទី​យប់ ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវ​១៩៧៨ ទល់មុខ​ផ្ទះ​លេខ L៨ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សពស្ត្រីរងគ្រោះសមត្ថកិច្ចនៅ​មិន​ទាន់​រក​ឃើញ​អត្តសញ្ញាណ​ទេ ហើយ​ក៏​មិន​ទាន់​អាច​ទាក់ទង​រក​សាច់ញាតិ​ឃើញ​នៅឡើយ​ដែរ នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ ចំណែកឯ​ភិនភាគ​ស​ពស្ត្រី​រង​គ្រោះ គឺ​ស្លៀក​ខោអាវ​ឈុត​គេង ពណ៌​ក្រហម កាឡា​ការ៉ូ​លាយ​លឿង មានអាយុ​ប្រមាណ​៣០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក ZoomerX ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ​1FH-3509 ។

​ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​ស្ត្រី​ខាងលើ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៧៨ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​គួរសម ស្រប​ពេល​មេឃ​កំពុង​តែ​ភ្លៀង​ផង ខណៈមក​ដល់​ចំណុចកើតហេតុក៏ស្រាប់តែមានជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​ជន​រង​គ្រោះ​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​ពី​ស្ត្រី​រង​គ្រោះ បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លា​ប់​ភ្លាម​ៗ​នៅ​នឹងកន្លែង​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​ហើយ ជនសង្ស័យ​នោះ​បាន​បន្ថែម​ល្បឿន រត់គេច​ខ្លួន​បាត់​ស្រមោល ។

បន្ទាប់ពី​​កើតហេតុ ស​ពស្ត្រី​រង​គ្រោះ សមត្ថកិច្ច​ធ្វើតេស្ត​សំណាក​លើស​ពស្ត្រី​រង​គ្រោះ​រួច ចេញ​លទ្ធផល​គឺ​អវិជ្ជមាន ក្រោយមក​ស​ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​នៅ​ពេល​ក្រោយ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖