ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨៖០០នាទីព្រឹក រដ្ឋបាលខណ្ឌដូនពេញ បានបើកិច្ចប្រជុំពិភាក្សា ពិនិត្យ និងវាយតម្លៃការត្រៀមបើកសាលារៀនឡើងវិញ ក្រោមការអញ្ជើញចូលរួមពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តាមរយៈកម្មវិធី Zoom Meeting ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីគណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាល លោក ប្រធានការិយាល័យអប់រំយុវជន និងកីឡា មន្រ្ដីពាក់ព័ន្ធ និង លោកគ្រូ អ្នកគ្រូ នាយកសាលា ឬតំណាងសាលារដ្ឋ និងសាលាឯកជនទាំងអស់ក្នុងខណ្ឌដូនពេញ ក្នុងគោលបំណង ពិភាក្សា ពិនិត្យ និងវាយតម្លៃជាក់ស្ដែង ពីបញ្ហាប្រឈម ផលលំបាក និងសំណូមពររបស់សាលានីមួយ ដើម្បីធានាអនុវត្តឲ្យបានត្រឹមត្រូវ រក្សាបានអនាម័យបរិស្ថានល្អ ជាពិសេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីវិធានការសុខាភិបាល ជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
សូមជម្រាបថា, រហូតដល់ ថ្ងៃទី ៧ កញ្ញា ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥១១នាក់ (ឆ្លងសហគមន៍: ៣៥៩ និង នាំចូល: ១៥២) និងមានជាសះស្បេីយ ៤៨៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៦៣៣៩ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩១៦១៨នាក់ និង ស្លាប់ថ្មី ១១នាក់ សរុបស្លាប់ ១៩៨១នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2153833 ស្មេីនឹង 127445 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៦,០៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៥,៥៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ៖ ស តារា