ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ណេង បានអញ្ជើញទទួលការចាក់វ៉ាក់សំាងកូវីដ-១៩ អាស្រ្តាហ្សេនីកា ដូសទី៣ ឬដូសជំរុញ នៅសាលាខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១​លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញទទួលការចាក់វ៉ាក់សំាងកូវីដ-១៩ អាស្រ្តាហ្សេនីកា ដូសទី៣ ឬដូសជំរុញ នៅសាលាខេត្តកំពង់ចាម ។

ក្នុងឱកាសនោះដែរ លោកបានថ្លែងការកោតសរសើរដល់មន្ត្រីសុខាភិបាល ក៏ដូចជាអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ទូទាំងខេត្តដែលបានខិតខំគ្រប់បែបយ៉ាងក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ចាម ដើម្បីចូលរួមការពារសុខមាលភាពប្រជាពលរដ្ឋក៏ដូចជាសុខុមាលភាពសង្គមជាតិរបស់យើង។​ ទន្ទឹមនោះដែរ លោកតំណាងរាស្រ្ត ក៏បានបន្តអំពាវនាវដល់ពលរដ្ឋទាំងអស់ ទោះបីបានចាក់វ៉ាក់សំាងហើយក្តី សូមបន្តអនុវត្តវិធានការ “៣ការពារ ៣កុំ” និងចូលរួមអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាលឱ្យបានហ្មត់ចត់ ទើបអាចចៀសឆ្ងាយពីជំងឺដ៏សាហាវនេះ ។

នាឱកាសនោះដែរ លោកតំណាងរាស្រ្តក៏បានឧបត្តម្ភទឹកបរិសុទ្ធវីតាល់ចំនួន១០០កេស​ ដល់ក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ ៕

ដោយ៖ សិលា


ចែករំលែក៖