ភ្នំពេញ៖ ស្ត្រីម្នាក់បានសម្រេចចិត្តយកខ្សែភ្លេីងចងកជាប់និឹងរបងផ្ទះបញ្ចប់ជីវិតដោយមិនដឹងពីមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះឈ្មោះវង ឈុនលី អាយុ៣៦ឆ្នាំ មុខរបរជាអ្នកអនាម័យ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះទេីបតែមកលេងផ្ទះប្អូនបានរយៈពេល៣ថ្ងៃមកហេីយ រហូតមកដល់ថ្ងៃកេីតហេតុប្អូនៗរបស់គាត់បានទៅធ្វេីការអស់ដោយទុកឱ្យជនរងគ្រោះនៅតែ២នាក់ក្មួយប្រុស។
ប្រភពព័ត៌មានបន្តថា នៅពេលដែលក្មួយប្រុសចេញពីក្នុងដេីរទៅរកបាយហូបស្រាប់តែប្រទះឃេីញជនរងគ្រោះចងកភ្ជាប់ជាមួយរបងផ្ទះ។ ឃេីញដូច្នេះក្មួយរបស់គាត់ក៏ស្រវេស្រវាស្រាយខ្សែចេញពីកម្តាយធំដេីម្បីជួយសង្គ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង រួចប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ សុខាសែនជ័យ