ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសហការជាមួយសាលាសង្កាត់ចោមចៅទី៣ដាក់គ្រឿងចក្រកាយប្រឡាយរំដោះទឹកចេញពីវិទ្យាល័យហ៊ុនសែនជម្ពូវ័ន

ចែករំលែក៖

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃ ពុធទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ និង ចង្អុលបង្ហាញ ពីលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និង ចៅសង្កាត់រងទី២ រួមទាំងក្រុមការងារ បានដាក់គ្រឿងចក្រ កាយប្រឡាយមួយខ្សែដើម្បីរំដោះទឹកចេញពីវិទ្យាល័យ​ ហ៊ុនសែន​ ជម្ពូវ័ននិងតំបន់មួយចំនួនដែលស្ថិតនៅក្នុងក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ រងការជន់លិចបន្ទាប់ពីធ្លាក់ភ្លៀងមួយរយៈនេះ។ 

លោក វ៉ា​ សាវឿនចៅសង្កាត់ចោមចៅទី៣​ បានឱ្យដឹងថា​ដោយសារតែរដូវវស្សាបានឈានចូលមកដល់មេឃបានបង្អោទឹកភ្លៀងស្ទេីតែរៀងរាល់ថ្ងៃធ្វេីឱ្យតំបន់មួយចំនួនជន់លិចនិងប៉ះពាល់ដល់ការរស់នៅនិងការរកទទួលទានបងប្អូនប្រជាពលរដ្ឋ​ ដោយឃេីញពីការទុក្ខលំបាកបែបនេះ​ លោកហែ​ម​ ដារិទ្ធ​  អភិបាលខណ្ឌពោធិ៍សែនជ័យ​   បានចុះដឹកដាក់គ្រឿងចក្រកាយប្រឡាយដេីម្បីរំដោះទឹកចេញ។ 

លោក វ៉ា​ សាវឿនបន្តថា​ ប្រឡាយដែលត្រូវកាយរំដោះទឹកចេញនោះមានប្រវែងប្រហែល៥០០ម៉ែត្រ។ 

ក្នុងឱកាសនេះផងដែរលោក វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាកុំបោះសំរាមចូលប្រឡាយជៀសវាងការកកស្ទះចរន្តទឹកហូរ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖