ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោស្នងការ​ ឯម កុសល អញ្ជើញ​ចុះសួរសុខទុក្ខ​កងកម្លាំង​ និងត្រួតពិនិត្យដំណើរការសាងសង់អគារថ្មីមួយចំនួន

ចែករំលែក៖

​ខេត្តកំពង់ចាម​  ៖ នៅ​ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានចុះសួរសុខទុក្ខកងកម្លាំង​ និងត្រួតពិនិត្យលេីដំណើរការ សាងសង់​អគារថ្មីមួយចំនួន

        ១-ស្រុកកំពង់សៀម​

+ត្រួតពិនិត្យ​ឃ្លាំង​ក្រុមហ៊ុនហ្គ្រីនត្រេដ​ ស្ថិតនៅភូមិត្រពាំងចារ​ ឃុំក្រឡា​ ដែលបាននឹងកំពុងជួសជុលកែលម្អសម្រាប់ធ្វេីជាមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩​ កម្រិត​ស្រាល​ នាពេលឆាប់ៗខាងមុខនេះ​ ។ 

       ២-ស្រុកស្ទឹងត្រង់​

+ត្រួតពិនិត្យទីតាំង​អធិការ​ដ្ឋាន​នគរបាលស្រុកស្ទឹងត្រង់​ ដេីម្បី​ត្រៀមរៀបចំសាងសង់អគារអធិការដ្ឋាន​ និងអគារសាលប្រជុំថ្មី​ និងជួសជុលកែលម្អ​សោភ័ណភាព​អធិការដ្ឋានវិញឡេីង ។ 

+ត្រួតពិនិត្យ​ការសាងសង់អគារថ្មី​ នៃប៉ុស្តិ៍នគរបាលរដ្ឋបាល​ព្រែកបាក់​ ដែលសាងសង់សម្រេចបាន​ ៥០ភាគរយ​ ក្រោមការផ្ដួចផ្ដេីមសាងសង់ពីលោក ហ៊ុន​ ណេង​ តំណាងរាស្ត្រមណ្ដលកំពង់ចាមលោកនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ឧត្ដមសេនីយ៍​ស្នងការ​ លោកអភិបាលស្រុកស្ទឹងត្រង់​ កងកម្លាំង​នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ និងសប្បុរសជននានា​ ក្នុងនិងក្រៅស្រុក​ ។

ក្នុងឱកាសនោះដែរ​ លោកឧត្តមសេនីយ៍ស្នងការ​ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ លោកនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ អគ្គស្នងការនគរបាលជាតិ​ នូវថវិកា​ និងគ្រឿងឧបភោគបរិភោគមួយចំនួន​ ឧបត្តម្ភ​ជូនដល់មន្រ្តីនគរបាលប៉ុស្ដិ៍​ ក្រុមជាងសាងសង់អគារ​ ផងដែរ​ ។ 

បន្ទាប់​ពីបេសកកម្មបានបញ្ជប់​ ក៏ទទួលបាន​ការផ្ដល់​កិត្តិយស​ពី​លោកឧកញ៉ា​​ ហេង​ ឡុង​ អគ្គនាយក​ចម្ការកៅស៊ូ​បឹងកេត​ បានសម្ដែងការគួរសម​ជួបសំណេះសំណាល​សួរសុខទុក្ខ​ និងចូលរួម​ពិភាក្សា​លេីការងារ​​ និងបទពិសោធន៍ល្អៗ​មួយចំនួន​ ក្នុង​ដំណាក់កាល​ ការទប់ស្កាត់​​ការរីករាលដាលជំងឺកូវីដ-១៩​ផងដែរ​ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖