ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសាកសពក្មេងប្រុសដែលលិចទូកនៅស្រុកស្ទឹងហាវហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ (ដំណឹងបន្ថែម) លោក ទៀ វិចិត្រ ឲ្យដឹងថា នៅព្រលប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុន​ ជី.ធី.វី.សុី​ ស្ពីដប៊ូត​កម្ពុជា GTVC របស់លោកឧកញ៉ា សហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចចម្រុះ បានស្វែងរកសពជនរងគ្រោះឈ្មោះ ស៊ន មករា (ហៅឧត្តម) អាយុ១៤ឆ្នាំ ឃើញហើយ នៅម្តុំជិតកន្លែងដែលទូកលិច។
លោកឧកញ៉ាបន្តថា ប្រតិបត្តិការស្វែងរកជនគ្រោះបានធ្វើឡើងចាប់តាំងពីល្ងាចម្សិលមិញ បន្តរហូតមកដល់ល្ងាចថ្ងៃ១៥កញ្ញា២០២១ ទើបរកសាកសពជនរងគ្រោះឃើញ ក្រោយជនរងគ្រោះបាត់ខ្លួនដោយសារលិចទូក នៅក្នុងសមុទ្រចម្ងាយពីដីគោកជាង១០០ម៉ែត្រ ក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១៕

ដោយ៖ ឆ្លាម សមុទ្រ


ចែករំលែក៖