ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅប៉ះជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសបាក់ជើង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿនមិនគោរពភ្លើងស្តុប ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ព្រុយ សុភាព អាយុ៥០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង។ 

 ប្រភពពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាក់លេខកំពត 1K-9177 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងពីទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចភ្លើងស្តុបកន្លែងកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឃ្លីក ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1FE-8537 ធ្វើដំណើរពីជើងទៅត្បូង ដោយម្ចាស់ម៉ូតូប្រញាប់ទៅទិញឥដ្ឋការ៉ូឲ្យជាង មិនបានឈប់ចាំភ្លើងស្តុប បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ដែលកំពុងតែឆ្លងកាត់ស្តុបពណ៌ខៀវបណ្តាលឲ្យ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង។ 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ 

ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចបានវាស់វែង និងយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖