ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត នាំយកអំណោយចែកជូនកងកម្លាំងឈរជេីងនៅតំបន់ក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ យោងតាមផេកស្នងការនគរបាលខេត្តសៀមរាប បានអោយដឹងថា, នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៧ និង៣០នាទីលោកវរសេនីយ៍ឯក មាស វណ្ណៈ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ តំណាងដ៍ខ្ពង់ខ្ពស់​ លោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ​ និងយកអំណោយរបស់លោកស្នងការនគរបាលខេត្ត ចែកជូនដល់កម្លាំងដែលកំពុងឈរជេីងបិទខ្ទប់”តំបន់លឿងទុំ” ចំនួន ០៩គោលដៅ ក្នុងភូមិសាស្ត្រក្រុងសៀមរាប រួមមាន : 

-គោលដៅទី១: មុខសាខាគយ និងរដ្ឋការខេត្ត

-គោលដៅទី២: រង្វង់មូលបុរីសៀងណាំ២ (សង្កាត់ស្រង៉ែ)

-គោលដៅទី៣: ផ្លូវបំបែកមុខប៉ុស្តិ៍ស្រង៉ែ

-គោលដៅទី៤: ផ្លូវបំបែកតាអុជក្រោយផ្សារលើ

-គោលដៅទី៥: ផ្លូវបំបែកក្រោលសេះតារី

-គោលដៅទី៦: ផ្លូវបំបែកផ្ទះតាឆេងផុន

-គោលដៅទី៧: ផ្លូវបំបែកស្ពានក្រវ៉ាត់ក្រុងវត្តគង់ម៉ុច

-គោលដៅទី៨: ផ្លូវបំបែកវត្តព្រិន

-គោលដៅទី៩: ស្តុបបេនឡានចុងកៅស៊ូ។

ក្នុងដំណេីរចុះសួរសុខទុក្ខនេះ លោកវរសេនីយ៍ឯក មាស វណ្ណៈ បាននាំយកអំណោយរួមមាន : ទឹកសុទ្ឋគូលេន ចំនួន ១៨កេស ទឹកសុទ្ធដាសានីចំនួន ៥៥យួរ ទឹកក្រូចចំនួន ០៩កេស និងមតិផ្តាំផ្ញើសួរសុខទុក្ខរបស់លោកស្នងការដល់កងកម្លាំងអោយខិតខំថែរក្សាសុខភាព ហើយជួយបន្តផ្សព្វផ្សាយវិធានសុខាភិបាល ៣ការពារ ៣កុំ ដល់ប្រជាពលរដ្ឋផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖