ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌចំការមនបន្តចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ​មានអាយុចាប់ពី​០៦​ ដល់ក្រោម១២​ឆ្នាំ​ ដូសទី១​នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ​១១កេីត​ ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧​ ខែកញ្ញាឆ្នាំ២០២១លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញបន្តចុះត្រួតពិនិត្យុយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ​ដែលមានអាយុចាប់ពី​០៦​ដល់ក្រោម១២​ឆ្នាំ​ដូសទី១​ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។

សូមបញ្ជាក់ផងដែរថា​ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ​ដែលមានអាយុចាប់ពី​០៦​ ដល់ក្រោម១២​ឆ្នាំ​ ដូសទី១​ គឺចាប់ពីថ្ងៃទី១៧​ ខែកញ្ញា​ ដល់ថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ២០២១។

ដូចនេះ​ សូម​បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន​ ដែលមានកូនឬក្មួយ​មានអាយុចាប់ពី​០៦​ ដល់ក្រោម​១២ឆ្នាំ​ អញ្ជេីញទៅទំនាក់ទំនងជាមួយរដ្ឋបាលសង្កាត់ទាំង០៥​ ដេីម្បីបានទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩៕

ដោយ ៖ ជីណា


ចែករំលែក៖