ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សមានជំងឺឆ្កួតជ្រូកត្រូវបានគេប្រទះឃេីញដេកស្លាប់ក្នុងវាលស្រែមួយកន្លែង ស្ថិតនៅភូមិព្រៃសាលាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
ជនរងគ្រោះឈ្មោះ វេង វៃ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណេីតភូមិឈេីទាល ឃុំឈេីទាលស្រុកស្វាយជ្រំខេត្តស្វាយរៀង ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវពណ៌ខ្មៅគ្មានស្លាកលេខ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិកេីតហេតុខាងលេី ។ តាមប្រភពព័ត៌មានពីប្រពន្ធឈ្មោះចាន់ ទី អាយុ២៨ឆ្នាំ បានអោយដឹងថាប្ដីរបស់គាត់មានជំងឺប្រចាំកាយ(ឆ្កួតជ្រូក)ហេីយនៅវេលាម៉ោង៦ព្រឹកប្ដីរបស់គាត់បានទៅមេីលបង្កៃត្រីនៅវាលស្រែគាត់ក៏រៀបចំចេញទៅធ្វេីការរោងចក្រ ស្រាប់តែមានអ្នកភូមិខលប្រាប់ថាប្តីរបស់គាត់បានដេកស្លាប់នៅវាលស្រែ ពេលនោះគាត់ក៏បានចេញទៅមេីលពិតជាប្ដីរបស់គាត់មែន ។
បច្ចុប្បន្ន សព កំពុងរង់ចាំខាងគ្រូពេទ្យ យកសំណាក បេីមិនមានពាក់ពន្ធ័និងជម្ងឺកូវីដ-១៩ទេនិងយកសពទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ៖សុខាសែនជ័យ