ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំការងារចំបាច់បន្ទាន់លេីបញ្ហាអ្នកគ្រប់អាយុចុះឈ្មោះបោះឆ្នោត ឬអ្នកកាន់អត្តសញ្ញាប័ណ្ណហួសសុពលភាព ខូចឬបាត់ និងផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
កិច្ចប្រជុំនេះដែរ មានការអញ្ជេីញចូលរួមពីលោកស្នងការរងទទួលផែនការងារធនធានមនុស្ស, ផែនសេនាធិការ, ផែនការិយាល័យសុខាភិបាល, ផែនទទួលដឹកនាំការិយាល័យអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ, ទទួលដឹកនាំការិយាល័យគ្រប់គ្រងការស្នាក់នៅ, លោកនាយការិយាល័យបុគ្គលិក,បណ្ដុះបណ្ដាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ,គ្រប់គ្រងការស្នាក់នៅ ។
របៀបវារៈនៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានផ្តោតសំខាន់លេីបញ្ហាពីរចំណុចដូចជា ៖
១-រៀបចំដាក់ចេញនូវផែនការចុះអនុវត្តនិងផ្សព្វផ្សាយ ជំរុញប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ឬអ្នកកាន់អត្តសញ្ញាប័ណ្ណហួសសុពលភាព ខូចឬបាត់ មកធ្វេីអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់ៗគ្នា ។
២-ត្រៀមរៀបចំពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមការអនុវត្តយ៉ាងខ្ជប់ខ្ជួននូវវិធានសុខាភិបាល ៕
ដោយ ៖ វណ្ណ: