ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះច្នៃពីទូកុងតឺន័រដ៏ធំមួយកន្លែងជាប់ផ្លូវថៃហ្គ័រ​បណ្ដាលឲ្យខូចខាតទាំងស្រុង

ចែករំលែក៖

    ភ្នំពេញ​ ៖​ អគ្គិភ័យមួយបានឆាបឆេះផ្ទះច្នៃពីទូកុងតឺន័រដ៏ធំ​ ដែលស្ថិតនៅជាប់ផ្លូវថៃហ្គ័រ​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានទូរស័ព្ទហៅកម្លាំងសមត្ថកិច្ចខាងពន្លត់អគ្គិភ័យចេញរថយន្តមកជួយបាញ់ពន្លត់កាលពីវេលាម៉ោង១​ និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ ។ 

    សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ​ ទិត្យ​ ភក្តី​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មុខរបរ បុកគ្រឹះ ។ 

    តាមសម្ដីបុរសជាម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឱ្យដឹងថា​ នៅយប់ថ្ងៃកេីតហេតុ​ រូបគាត់និងប្រពន្ធកូន​ បានសម្រាកក្នុងផ្ទះដូចសព្វដង​ ។ ក្រោយមកស្រាប់តែមានផ្សែងហុយពីខាងក្រៅផ្ទះ​ រួចគាត់ក៏ចេញមកមេីលស្រាប់តែឃើញភ្លេីងឆាបឆេះសម្ភារមួយចំនួន ទេីបគាត់ស្ទុះទៅយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ចំនួន៣បំពង់​តែមិនរលត់​ ក៏ទាក់ទងទៅអាជ្ញាធរមូលដ្ឋានឲ្យជួយហៅសមត្ថកិច្ចខាងរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់​ ។ 

    បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាមៗ​ រដ្ឋបាលខណ្ឌច្បារអំពៅ​ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង​ និងមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៀតរបស់ក្រុមហ៊ុនបុរីប៉េងហួត​ចេញមកជួយបាញ់ទឹកពន្លត់ដែរ​ តែក្នុងករណីអគ្គិភ័យនេះ​អាជ្ញាធរមូលដ្ឋានខណ្ឌចំការមនបានប្រេីពេលតែកន្លះម៉ោង​ និងប្រេីប្រាស់ទឹកតែ១ឡានប៉ុណ្ណោះ​ភ្លើងក៏រលត់ទៅវិញជាស្ថាពរ​ ដោយមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។ 

    ម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឱ្យដឹងទៀតថា​ មូលហេតុនៃការឆាបឆេះនោះគឺ​ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ហេីយបានបាត់បង់សម្ភារមានតម្លៃជាច្រេីន សរុបជាទឹកប្រាក់ជិត១មុឺនដុល្លារ​ ៕

ដោយ​ ៖ ភារ៉ា​ ដង្កោ​


ចែករំលែក៖