ខេត្តសៀមរាប៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ដើម្បីជាសម្រួលដល់ការស្បៀងអាហារហូបចុកប្រចាំថ្ងៃ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរពាណិជ្ជកម្ម សម្របសម្រួលដល់សហគមន៍ និងអាជីវករលក់ដូរបន្លែ ត្រី សាច់ ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម
ដោយគិតថ្លៃសេវា។ សូមបញ្ចាក់ថា ទីតាំងស្តុកបន្លែ ត្រី សាច់ ចែកជាពីរតំបន់ តំបន់ទី១៖ សង្កាត់ស្វាយដង្គំ សង្កាត់គោកចក និងតំបន់ទី២៖ សង្កាត់ស្លក្រាម និងសង្កាត់ជ្រាវ។ បងប្អូននៅតំបន់លឿងទុំក្នុងក្រុងសៀមរាបក៏អាចទិញតាមអនឡាញនៃលេខទំនាក់ទំនងដែលបានផ្សព្វផ្សាយផងដែរ។
សូមបញ្ជាក់ថា, រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ជាតំបន់ក្រហម នៅក្នុងភូមិសាស្ត្រភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ គិតចាប់ពីម៉ោង២៣:៥៩នាទី នា ថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១
គោលបំណង គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី៕
ដោយ៖ សិលា