ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះយោធាធ្លាក់លើផ្ទះពលរដ្ឋ មនុស្ស៥នាក់រងរបួស

ចែករំលែក៖

មានមនុស្ស៥នាក់រងរបួស ក្រោយពេលយន្តហោះហ្វឹកហាត់យោធាមួយគ្រឿងបានធ្លាក់នៅតំបន់ទីប្រជុំជនក្នុងទីក្រុង Lake Worth រដ្ឋតិចសាស់ ភាគកណ្តាលនៃទឹកដីសហរដ្ឋអាមេរិកនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។
សារព័ត៌មាន Fort Worth Sta បានផ្សាយថា អាកាសយានិក ២នាក់បានលោតឆត្រយោងចេញពីយន្តហោះទាន់ពេល ប៉ុន្តែបណ្តាលឲ្យរបួស ក្នុងនោះមានអាកាសយានិកម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល។
សារព័ត៌មាន CNN បានផ្សាយថា មានមនុស្ស៣នាក់នៅលើដីរងរបួស ពេលយន្តហោះធ្លាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ។ តាមការលើកឡើងរបស់កម្លាំងប៉ូលិស បានឱ្យដឹងថា ការធ្លាក់យន្តហោះខាងលើបានបង្កឲ្យឆេះផ្ទះពលរដ្ឋ ២-៦ខ្នង ប៉ុន្តែអណ្តាតភ្លើងត្រូវគ្រប់គ្រងបានវិញភ្លាមៗនោះដែរ។
ទីតាំងគ្រោះថ្នាក់នៅមិនឆ្ងាយពីទីតាំងទាហានបម្រុង នៃកម្លាំងទាហានជើងអាកាសនិងជើងទឹក នៅទីក្រុង Fort Worth នោះឡើយ។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កើតឡើងនៅមិនទាន់ដឹងនៅឡើយទេ ហើយក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវ៕

ដោយ៖ធីរីណា(រូបថត៖ABC 7)


ចែករំលែក៖