ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្រុកភ្នំព្រឹក បានបន្តស្រាវជ្រាវរកឃើញ អ្នកមានជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំនួន១០នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោក សុង សុភ័ក្រ្ក អភិបាលនៃគណៈអភិបាលស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា,  នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ម្សិលមុិញ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្រុកភ្នំព្រឹក បានបន្តស្រាវជ្រាវរកឃើញ អ្នកមានជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំនួន១០នាក់ ស្រី៦នាក់ និងពលករមកពីប្រទេសថៃ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ នៅវិទ្យាល័យពេជ្រចិន្តា ចំនួន០៤នាក់ ៖

១.ឈ្មោះ ហុី ដារិន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្រុមទី០៣ ភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

២.ឈ្មោះ ហុី តារា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្រុមទី០៣ ភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

៣.ឈ្មោះ អែម សុធី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅក្រុមទី០៩ ភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

៤.ឈ្មោះ នាង កូឡាប ភេទស្រី អាយុ២៣ឆ្នាំ មុខរបររ ធ្វើសក់ធ្វើក្រចក ក្នុងផ្សាបួរ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ។

៥.ឈ្មោះ អង់ សុខន ភេទស្រី អាយុ៣០ឆ្នាំ លក់ដូរក្នុងផ្សារបួរ រស់នៅភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ។

៦.ឈ្មោះ សេ ឡៃហៀង ភេទស្រី អាយុ២១ឆ្នាំ សិស្សថ្នាក់ទី១២ វិទ្យាល័យបួ រស់នៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ។

៧.ឈ្មោះ និន សុភា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបររ ធ្វើសក់់ធ្វើក្រចក រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

៨.ឈ្មោះ ឈី សៀងហៃ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិគគីរ ឃុំ ភ្នំព្រឹក ស្រុកភ្នំព្រឹក ។

៩.ឈ្មោះ គង់ មុំ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិអូរចោទ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ។

១០.ឈ្មោះ សាម សាម៉េត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអូរចោទ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ។

លោក សុង សុភ័ក្រ្ក អភិបាលនៃគណៈអភិបាលស្រុក ភ្នំព្រឹក សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានការប៉ះពាល់ផ្ទាល់ ជាមួយគាត់ខាងលើ សូមមកធ្វើតេស្តរកជម្ងឺCovid-19 នៅមណ្ឌលចត្តាឡីស័កកម្រិត១ នៅវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ៕

ដោយ ៖ សិលា


ចែករំលែក៖