ភ្នំពេញ៖ តាមសារពិសេសនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, រក្សាជីវិតឱ្យបាន យើងនៅមានឱកាសធ្វើបុណ្យធ្វើទានរាប់ឆ្នាំទៀត។ សម្តេចថ្លែងលើកឡើងថា, កម្ពុជាមិនបានបោះបង់ចោលនូវពិធីបុណ្យ ឬប្រពៃណីរបស់ខ្មែរនោះទេ ប៉ុន្តែបរិបទនេះ គឺត្រូវបង្ខំចិត្តផ្អាក ដើម្បីសុខភាព និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់រូប។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា ក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃខាងមុខនេះ នឹងមិនប្រែប្រួលនោះឡើយ ហើយបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការទាំងអស់អាចដើរហើរដោយសេរីនៅតាមរមណីយដ្ឋានធម្មជាតិ និងកន្លែងកម្សាន្តនានាមួយចំនួន នៅទូទាំងប្រទេសផងដែរ ប៉ុន្តែត្រូវអនុវត្តវិធានការទៅតាមក្រសួងសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនបានបោះបង់ចោលនូវពិធីបុណ្យ ឬប្រពៃណីរបស់ខ្មែរនោះទេ ប៉ុន្តែបរិបទនេះ គឺត្រូវបង្ខំចិត្តផ្អាក ដើម្បីសុខភាព និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់រូប។
សូមបញ្ជាក់ថា, សារសំឡេងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅតាមវត្តអារាមក្នុងឱកាសកាន់បិណ្ឌរយៈពេលប៉ុន្មានថ្ងៃ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ៕
ដោយ៖ សុខ ខេមរា