ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩៖ ទីក្រុងហូជីមិញ នឹងវិលត្រឡប់មកសភាពធម្មតាវិញ នៅថ្ងៃទី ៣០ខែកញ្ញា

ចែករំលែក៖

ទីក្រុងហូជីមិញ មិនអាចគ្រប់គ្រង ការឆ្លងកូវីដ-១៩ បានល្អមុនថ្ងៃទី ១៥ខែកញ្ញា ដូចសេចក្តីសម្រេចលេខ ៨៦ ។ ប៉ុន្តែលទ្ធផលដែលទីក្រុងហូជីមិញអាចគ្រប់គ្រង ការឆ្លងកូវីដ-១៩ បានគឺនៅចុងខែកញ្ញា ហើយទីក្រុងនឹងដំណើរការសេដ្ឋកិច្ចឡើងវិញ ។
តាមការលើកឡើងរបស់គណៈបញ្ជាការគ្រប់គ្រងការឆ្លងកូវីដ-១៩ ទីក្រុងហូជីមិញ បានបញ្ជាក់ថា ដោយសារតែវីរុសបំប្លែងថ្មីដែលតា ទើបទីក្រុងមិនអាចសម្រេចបានតាមការកំណត់របស់ក្រសួងសុខាភិបាល បើទោះបីពីរសប្តាហ៍ចុងក្រោយនេះមានករណីឆ្លងកូវីដ-១៩ថយចុះជាងពីរសប្តាហ៍មុន ។
រយៈពេលជាង១ខែកន្លងមកចាប់តាំងពីអនុវត្ត សេចក្តីសម្រេចលេខ៨៦ សកម្មភាពទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅទីក្រុងហូជីមិញ នៅមិនទាន់រលូននៅឡើយបើទោះបី មានការជួយជ្រោមជ្រែងពីមន្ត្រីក្នុងតំបន់ រួមទាំងកម្លាំងយោធា ប៉ូលិស ។ ទីក្រុងហូជីមិញបានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋ បាន ៩២%ហើយសម្រាប់ដូសទីមួយ និង២៣,៥%បានចាក់គ្រប់ចំនួនពីរដូស ។ នៅពេលនេះមាន ៦០%ហើយក្នុងចំណោមតំបន់នៅទីក្រុងហូជីមិញ ប្រែទៅជាតំបន់ខៀវវិញ ។
ថ្នាក់ដឹកនាំទីក្រុងហូជីមិញ បានពិភាក្សាជាមួយក្រុមឯកទេស ស្តីពីវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ និងបើកទ្វារសេដ្ឋកិច្ចឡើងវិញ ។ ជាមួយគ្នានោះ ក៏បានកំណត់គោលដៅ ចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន ១០០%សម្រាប់ដូសទីមួយ ។ ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់នឹងទទួលបានលិខិតធ្វើដំណើរ។ ពលរដ្ឋក្នុងទីក្រុងហូជីមិញជួបផលលំបាកយ៉ាងខ្លាំង ក្នុងរយៈពេល ៤ខែកន្លងមក ។ ពលរដ្ឋកំពុងទន្ទឹងរង់ចាំដល់ថ្ងៃទី ៣០ខែកញ្ញា ស្ថានភាពនឹងវិលត្រឡប់មកដូចដើមវិញ៕

ដោយ៖ ធីរីណា(រូបថត៖VOV.vn)


ចែករំលែក៖