មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាងនឹងទីក្រុងប៉េកាំងកាន់តែជិតស្និទ្ធ ឆ្លងផុតរាល់ឧបសគ្គនិងការញុះញង់ពីខាងក្រៅ។
តាមសារព័ត៌មានជាតិកូរ៉េខាងជើង KCNAបានឱ្យដឹងថា នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានាធិបតីកូរ៉េខាងជើងដែលជាការឆ្លើយតបទៅនឹងលិខិតរបស់មេដឹកនាំគីម ជុងអ៊ុន ប្រធានាធិបតីចិនបានជូនពរខួប៧៣ឆ្នាំ ថ្ងៃឯករាជ្យជាតិកូរ៉េខាងជើង ។
មេដឹកនាំគីម ជុងអ៊ុនបានបញ្ជាក់ថាទំនាក់ទំនងរវាងកូរ៉េខាងជើងនិឹងចិនកាន់តែជិតស្និទ្ធថែមទៀត ។
នៅក្នុងលិខិតកាលពីថ្ងៃទី ២២ខែកញ្ញា មេដឹកនាំកូរ៉េខាងជើង បានសរសេថា «ខ្ញុំពិតជារីករាយពេលឃើញសាមគ្គីភាព សហប្រតិបត្តិការរវាងកូរ៉េខាងជើងនឹងចិនកាន់តែស្អិតល្មួត ឆ្លងផុតរាល់ឧបសគ្គរារាំងពីខាងក្រៅ»។
កូរ៉េខាងជើងបានបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាងដូចជា ចិននិងរុស្ស៊ី ខណៈកិច្ចពិភាក្សាស្តីពីការរំសាយកម្មវិធីបរមាណូជាមួយអាមេរិកនៅជាប់គាំងនៅឡើយ។
នៅថ្ងៃទី២៤ខែកញ្ញា លោកស្រី Kim Yo Jong ប្អូនស្រីគីម ជុងអ៊ុនបានបញ្ជាក់ថា សំណើកន្លងមករបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូនជេអុីនស្តីពីការបញ្ចប់សង្គ្រាម ឧបទ្វីបកូរ៉េនៅឆ្នាំ១៩៥០-១៩៥៣គឺជាការលើកឡើងដ៏អស្ចារ្យ៕
ដោយ៖ធីរីណា(រូបថត៖Reuters+TTXVN-VNA.)