ព័ត៌មានទាន់ហេតុការណ៍៖

Oleksandr Usyk យកឈ្នះ Joshua ដណ្តើមបានខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក

ចែករំលែក៖

កីឡាករ Oleksandr Usyk របស់អ៊ុយក្រែនបានផ្តួលជើងឯកទម្ងន់ធ្ងន់ពិភពលោក Anthony Joshua នៅទីលានទីក្រុងឡុង ប្រទេសអង់គ្លេសកាលពីរាត្រីថ្ងៃអាទិត្យ ទី២៥ កញ្ញា ជាមួយនឹងការបង្ហាញដ៏អស្ចារ្យដើម្បីទទួលបានការសម្រេចចិត្តជាឯកច្ឆ័ន្ទនៅចំពោះមុខហ្វូងមនុស្សនៅពហុកីឡដ្ឋាន Tottenham Hotspur

Usyk ដែលឈ្នះជាម្ចាស់ជើងឯកបានបង្ហាញពីភាពស្វាហាប់ពេលប្រកួតជាមួយ Joshua ក្នុងការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ ហើយបានវាយសម្រុកយ៉ាងខ្លាំងនៅចុងទឹកទី១២ ខណៈដែលគាត់បានស្វែងរកការផ្តួលគូប្រកួត។ចំណែក Joshua នៅតែរក្សាជំហរ ប៉ុន្តែការសម្រេចចិត្តនេះគឺជាផ្លូវការខណៈដែល Joshua បានដណ្តើមខ្សែក្រវាត់ WBA, WBO, IBF និង IBO ដោយចៅក្រមទាំងបានផ្តល់ពិន្ទុ ១១៧ទល់១១២, ១១៦ទល់១១២, ១១៥ទល់១១៣ ។

អតីតម្ចាស់ជើងឯកអូឡាំពិក Usyk ដែលប្រកួតប្រជែងតែការប្រយុទ្ធទម្ងន់ធ្ងន់អាជីពលើកទី៣ របស់គាត់ដើរតាមគន្លងរបស់ជនរួមជាតិ Wladimir និង Vitali Klitschko ដែលបានគ្រប់គ្រងការប្រកួតនេះអស់មួយទសវត្សរ៍ពីឆ្នាំ២០០៤-២០១៥ ។ គាត់គ្រាន់តែជាម្ចាស់ជើងឯកពិភពលោកប្រភេទទម្ងន់ស្រាលទី៣ ដែលឡើងទម្ងន់ ហើយក្លាយជាម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលោកបន្ទាប់ពី Evander Holyfield និង David Haye

សម្រាប់កីឡាករ Joshua ការបរាជ័យក្នុងអាជីពជាលើកទី២ ហើយមិត្តរួមសញ្ជាតិអង់គ្លេសកីឡាករ ធីសុនហ្វ្រី ដែលជាម្ចាស់ខ្សែក្រវាត់ WBC នឹងត្រូវប្រកួតជាមួយកីឡាករ ឌឿនថេ ឡៃឌឺ នៅទីក្រុងឡាសវេហ្គាសនៅថ្ងៃទី៩ ខែតុលាខាងមុខ

កីឡាករ Usyk បាននិយាយថា នេះមានន័យច្រើនសម្រាប់ខ្ញុំ។

ខ្ញុំគ្មានគោលបំណងផ្តួលគាត់ចេញទេ នៅដើមដំបូងខ្ញុំបានព្យាយាមវាយគាត់យ៉ាងខ្លាំង ប៉ុន្តែបន្ទាប់មកខ្ញុំជាប់នឹងការការពាររបស់ខ្ញុំ ហើយជ័យជម្នះគឺជាលើកដំបូងសម្រាប់ប្រទេសរបស់ខ្ញុំដែលបានទទួលបានវា”

ដោយឡែកកីឡាករ Lawrence Okolie របស់ចក្រភពអង់គ្លេសបានការពារខ្សែក្រវាត់ទម្ងន់ពិភពលោករបស់ខ្លួនជាមួយនឹងការផ្តួលកីឡាករ Dilan Prasovic ឲ្យសន្លប់ក្នុងទឹកទី៣ ។

ការប្រកួតគ្នានៅលើសង្វៀន Joshua-Usyk កីឡាករ Lawrence Okolieបានផ្តួល Dilan Prasovic ដោយការប្រើដៃស្តាំវាយនៅទឹកទី២ មុនពេលដែលដៃឆ្វេងបានដាល់ចំមុខខ្លាំងៗឲ្យសន្លប់ក្នុងទឹកទី៣ ។ វាគឺជាជ័យជម្នះលើកទី១៧ របស់កីឡាករវ័យ២៨ឆ្នាំរូបនេះដែលមិនធ្លាប់មាននិងជាលើកទី១៤ របស់គេដោយការផ្តួលដៃគូឱ្យសន្លប់។

ក្រោយពីឈ្នះគូប្រកួត Lawrence Okolie អាចនឹងត្រូវប៉ះគ្នាជាមួយម្ចាស់ជើងឯកពិភពលោក IBF ឈ្មោះ Mairis Briedisដែលគ្រូបង្វឹកលោក Shane McGuigan បានលើកឡើងនៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតរបស់គាត់ថា អ្នកទាំងអាចនឹងត្រូវប៉ះគ្នា

ដោយ៖ ភារៈ(រូបភាព ៖ Reuters )


ចែករំលែក៖