ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២១នេះ លោក មិត្ត មន់ ម្ចាស់ហាងនំបុ័ង ស្ទឺងថ្មីដែលមានទីតាំងស្ថិតភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឧបត្តម្ភ នំបុ័ង ចំនួន៤០០នំ ដោយក្នុងនោះសហការជាមួយពលរដ្ឋនៅសង្កាត់ជ្រាវដែលមានសម្លការី ទឹកសុទ្ធ បានយកចែកជូនកងកំលាំងតាមគោលដៅ ប្រជាការពារ ពលរដ្ឋមួយចំនួន ក្នុងតំបន់បិទខ្ទប់ប្រមាណ ៣០០នាក់។
សូមបញ្ជាក់ថា, ខេត្តសៀមរាបតំបន់មួយចំនួនត្រូវបានបិទខ្ទប់ ជា”តំបន់ក្រហម “, “និងតំបន់លឿងទុំ” , “តំបន់លឿង” ។ អាជ្ញាធរយកចិត្តទុកដាក់បំផុតក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៩៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៧៥,១២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
ដោយឡែក ចំពោះតួលេខ រហូតដល់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៣០នាក់ (ឆ្លងសហគមន៌: ៧៣២ និង នាំចូល: ៩៨) និងមានជាសះស្បេីយ ៤៧៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១០៩០៨៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១០០៦៥៥នាក់ និង ស្លាប់ថ្មី ២៥នាក់ សរុបស្លាប់ ២២៤៣នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2396573 ស្មេីនឹង 141057 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ ៖ សិលា