ខេត្តស្វាយរៀង៖ អំណោយប្រចាំខែជាគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវបាន លោក កៅ សំអាន ក្រុមការងារស.ស.យ.ក. ខេត្តស្វាយរៀង ជាតំណាងលោក ឌី វិជ្ជា ប្រធាន ស ស យ ក ខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ផ្ដល់ជូនលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អុិន សារុន មានអាយុ៧៩ឆ្នាំ នារសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅភូមិត្រពាំងរុនទី២ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងឱកាសនោះក៏មានការចូលរួមពីលោក ឈុន យ៉ាន ក្រុមការងារ ស ស យ ក ខេត្តស្វាយរៀងផងដែរ។
លោក កៅ សំអាន ក្រុមការងារ ស.ស.យ.ក. ខេត្តស្វាយរៀងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹករលឹកពីសំណាក់ លោក ឌី វិជ្ជា ប្រធាន ស.ស.យ.ក.ខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ដែលតែងតែគិតគូរដល់លោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អុិន សារុន ជានិច្ច។
លោកបន្តថា ក្នុងបរិបទជំងឺកូវីដ-១៩ កំពុងវាយលុក យើងទាំងអស់គ្នាត្រូវគោរពទៅតាមវិធានការសុខាភិបាល បីការពារ បីកុំ និងពីរចូលរួម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងគ្រួសារ ព្រមទាំងខ្លួនយើងផ្ទាល់ផងពិសេសត្រូវពាក់ម៉ាស់ នៅគម្លាតគ្នា ព្រមទាំងធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល និងរួមគ្នាកាត់ផ្ដាច់ ឫសគល់នៃការចម្លងជំងឺកូវីដ-១៩នៅខេត្តស្វាយរៀងឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយបើមិនចាំបាច់សូមកុំចេញពីផ្ទះឱ្យសោះ។
ពេលបានទទួលអំណោយដ៏ថ្លៃថ្លានេះលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អុិន សារុន មានចិត្តសប្បាយរីករាយនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឌី វិជ្ជា ប្រធាន ស ស យ ក ខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ដែលបានផ្ដល់អំណោយគ្រឿងឧបភោគបរិភោគដល់រូបគាត់នាថ្ងៃនេះនិងសូមជូនពុទ្ធពរទាំង៤ប្រការចំពោះម្ចាស់ទានកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថាអំណោយដែលទទួលបាននាពេលនេះរួមមាន ៖
-អង្ករ១បាវ ស្នើរ៥០គីឡូក្រាម
-មី ១កេសត្រីខ១យួរ
-ទឹកត្រី១យួរ
-ទឹកស៊ីអុីវ១យួរ
-ទឹកផ្លែឈើ ១កេស
-ម៉ាស់៤ប្រអប់
-ជែលលាងដៃ ២ដប និង ថវិកាមួយចំនួនផងដែរ ៕
ដោយ៖យឹម សុថាន