ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ និងជាប្រធានវេនប្រចាំបញ្ជា នៅព្រឹកថ្ងៃចន្ទទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី២៦កញ្ញាម្សិលមិញនេះ លោក បានដឹកនាំក្រុមការងារខណ្ឌ សង្កាត់ពាក់ព័ន្ធចុះសហការជាមួយក្រុមគ្រូពេទ្យ TYDA និងក្រុមការងារអនុគណៈកម្មការបិទខ្ទប់ អនុវត្តការងារដូចខាងក្រោម៖
-ដឹកនាំក្រុមការងារខណ្ឌ សង្កាត់ផ្សារថ្មីទី៣ សហការជាមួយក្រុមគ្រូពេទ្យTYDA ចុះយកសំណាកកម្មករនៅការដ្ឋានមន្ទីពេទ្យសង់ត្រាល់ ស្ថិតនៅផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ លទ្ធផល៖ យកសំណាកកម្មករ៩៤នាក់(អវិជ្ជមាន COVID-19)។
-ដឹកនាំក្រុមការងារខណ្ឌ សង្កាត់ជ័យជំនះសហការជាមួយអនុគណៈកម្មការបិទខ្ទប់ បញ្ចប់ការបិទខ្ទប់ចុះត្រួតពិនិត្យស្រាវជ្រាវ ករណីអ្នកពាក់ព័ន្ធអ្នកជម្ងឺ COVID-19 នៅវត្តឧណ្ណាឡោម។
-ដឹកនាំក្រុមការងារខណ្ឌ សង្កាត់ផ្សារកណ្តាលទី២ ចុះធ្វើកិច្ចសន្យាណែរនាំម្ចាស់ទីតាំងឃ្លីនីកឯកជន ស្ថិតនៅផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល អោយរាយការណ៏ជូនអាជ្ញាធរសង្កាត់ ខណ្ឌ រាល់ការធ្វើតេស្ត៏រកឃើញអ្នកជម្ងឺ COVID-19 ។
-ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខអគ្គីសនីវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ លទ្ធផល៖ មធ្យោបាយឆ្លងកាត់សរុប១៧៤ គ្រឿង អាវុធឆ្លងកាត់គ្មាន៕
ដោយ៖សហការី