ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា, ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីDelta ០១នាក់ បានចូលកាត់សក់នៅ ហាងកាត់សក់ ពិសិដ្ឋស្ទាយថ្មី ដែលស្ថិតនៅ ផ្លូវ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ទៀតថា អ្នកជំងឺចេញរោគសញ្ញានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រួចបានធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏សូមអំពាវនាវដល់បងប្អូនដែលបានទៅកាត់សក់ និងជាងកាត់សក់នៅទីតាំងខាងលើឲ្យមានការប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមចូលរួមអនុវត្តវិធានការ៣ការពារ និង៣កុំ ៕
ដោយ ៖ សិលា