ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌចំការមន បានអញ្ជើញចុះសួរសុខទុក្ខលោកអធិការរងនគរបាលខណ្ឌចំការមន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ជុំ ណារ៉ាន់ អធិការរងនគរបាលខណ្ឌចំការមន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករងរដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ។ 

ជាមួយគ្នានោះផងដែរ លោកអភិបាលបាននាំយកនូវសម្ភារៈ និងថវិកាមួយចំនួនជូនដល់លោកអធិការរងខណ្ឌ រួមមានៈ

-អង្ករ ៥០គីឡូក្រាម

-មី ០២កេស

-ទឹកក្រូច ០២កេស

-ទឹកបរិសុទ្ធ ០២កេស

-ថវិកា ២០០ដុល្លារ ៕

ដោយ ៖ ជីណា


ចែករំលែក៖