ព័ត៌មានទាន់ហេតុការណ៍៖

សូមឪពុកម្តាយមេត្តាប្រុងប្រយ័ត្នចំពោះកូនតូចៗកុំឱ្យកើតមានគ្រោះថ្នាក់ដូចករណីនេះនាំឱ្យសោកស្តាយ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សូមឱពុកម្តាយនិងអាណាព្យាបាលគ្រប់រូបមេត្តាប្រុងប្រយ័ត្នចំពោះកូនតូចៗដើម្បីកុំឲ្យកើតមានគ្រោះថ្នាក់ផ្សេងៗនាំឱ្យសោកស្តាយ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មានហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងខណៈដែលក្មេងស្រីម្នាក់បានដើរលេងលើស្ពានហើយរអិលជើងធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យលង់ស្លាប់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៧និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចដំណាក់តាស៊ុត ស្ថិតក្នុងភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។

ប្រភពដដែលបានបន្តឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ចាន់ ស្រីមុំ អាយុ ២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានស្លាប់បន្ទាប់ពីដើរលេងលើស្ពានបណ្តាលឲ្យរអិលជើងធ្លាក់ចូលទឹកប្រឡាយខាងមុខផ្ទះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះទៅធ្វើកំណត់ហេតុ និងប្រគល់សាកសពឱ្យទៅអាណាព្យាបាលយករៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖