ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ចែកថវិកា និងអង្ករដល់កម្លាំងសណ្តាប់ ធ្នាប់ខណ្ឌ

ចែករំលែក៖

     ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ  បានជួបសំណេះសំណាលនិងចែកអំណោយដល់កងកម្លាំងសណ្តាប់ខណ្ឌជាង៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម ថវិកា ១០ម៉ឺនរៀល និងភេសជ្ជៈ សម្រាប់យកទៅចូលរួមបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ។

     ក្នុងពិធីនេះលោកអភិបាលខណ្ឌបានកោតសរសើរដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារពង្រឹងសន្តិសុខ  ចុះរៀបចំសណ្តាប់ធ្នាប់  សម្អាត់បរិស្ថាន អនាម័យ សម្រួលចរាចរ  និងចូលរួមសហការអនុវត្តច្បាប់ចរាចរ  ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាពិសេសចូលរួមក្នុងការងារ ការពារនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវវិធានការ  ៣ការពារ  ៣កុំ  និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីជំរុញបងប្អូនប្រជាពលរដ្ឋអនុវត្តអោយបានគ្រប់ៗគ្នា ។

     ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានជំរុញអោយកម្លាំង សណ្តាប់ខណ្ឌត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ  បន្តអនុវត្តការងារពង្រឹងសន្តិសុខ  ចុះរៀបចំសណ្តាប់ធ្នាប់  បរិស្ថានអនាម័យ អោយប្រសើរឡើងថែមទៀត  ជាពិសេសក្នុងពេលដែលជីងឺ កូវីដ-១៩ កំពុងតែគំរាម កំហែងសុខភាពប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ   ដូច្នេះសូមអោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌត្រូវចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលខណ្ឌ  ការពារសន្តិសុខ សណ្តាប់ នៅតាមគោលដៅនិងផ្លាស់ប្តូវេនគ្នាប្រចាំការ  តែកុំភ្លេចត្រូវការពារខ្លួនយើងផង ដោយអនុវត្តជានិច្ចនូវិធានការ ៣កុំ  ៣ការពារ  ជាយ័ន្តដ័ស័ក្តិសិទ្ធិបំផុតក្នុងការការពារអាយុជីវិតរបស់យើងជៀសផុតពីជំងឺ កូវីដ-១៩  និង ហាមដាច់ខាតពាក់ព័ន្ធនិង គ្រឿងញៀន បើមានកម្លាំងណាម្នាក់ជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនហើយមិនអត់ឱនអោយដាច់ខាត ៕

ដោយ ៖ សណ្តោស


ចែករំលែក៖