ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​ព្រៃវែង​ បន្តចូលរួមរំលែកមរណទុក្ខពលរដ្ឋរស់នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកសុីធរកណ្តាល បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកយាយ សៅ អុន ប្រជាពលរដ្ឋរស់នៅភូមិពោធិ៍ទី  ឃុំពោធិ៍ទី ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកយាយ សៅ អុន សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល​ មានដូចខាងក្រោម​៖

*៣ការពារ

– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល

– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

*៣កុំ

– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

-កុំប៉ះពាល់គ្នា៕

ដោយ​៖សហការី​


ចែករំលែក៖