ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សាធារណការ​៖​ តើអ្នកដឹងទេស្លាកសញ្ញាទាំង២នេះមានន័យយ៉ាងដូចម្តេច?

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បានបង្ហាញឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ តើអ្នកដឹងទេស្លាកសញ្ញាទាំង២នេះមានន័យយ៉ាងដូចម្តេច? 

ក្រសួង​សាធារណការ​ បានគូសបញ្ជាក់ថា​ ស្លាកសញ្ញាលេខ១៖ សញ្ញានេះ តម្រូវឱ្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទបន្ថយល្បឿន។

ស្លាកសញ្ញាលេខ២៖ សញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ អំពីទីកន្លែងសម្រាប់ថ្មើរជើងដែលត្រូវឆ្លងកាត់។

បញ្ជាក់៖ ករណីស្លាកសញ្ញាទាំងពីរនេះជាប់គ្នា មានន័យថាជាការជូនដំណឹងទៅអ្នកបើកបរត្រូវបន្ថយល្បឿន និងប្រុងប្រយ័ត្ន ពីព្រោះនឹងមានអ្នកថ្មើរជើងឆ្លងកាត់នៅខាងមុខ។

ជាមួយគ្នានេះ​ ក្រសួង​សូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬស្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។ 

លើសពីនេះទៅទៀត​ បងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។​ ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងជួយថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕

ដោយ​៖ស​ តារា​


ចែករំលែក៖