ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌមានជ័យ នាំយកថ្នាំឱសថបុរាណចិនការពារជំងឺកូវីដ-១៩ របស់លោក ឃួង ស្រេង ទៅប្រគេនព្រះសង្ឃដែលកំពុងធ្វើចត្តាឡីស័កនៅវត្តចំនួន ០៤

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយមន្ទីរសុខាភិបាល រាជធានីភ្នំពេញ នៅព្រឹក ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញចុះពិនិត្យ សាកសួរសុខទុក្ខ និងនាំយកថ្នាំឱសថចិន ការពារជំងឺកូវីដ-១៩ របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្តល់ជូន និងប្រគេន ព្រះសង្ឃ, តាជី ,យាយជី ,កូនសិស្ស និងនិស្សិត ដែលកំពុងធ្វើចត្តាឡីស័កនៅវត្តចំនួន ០៤។ 

លោក​ ឌី​ រ័ត្ន​ខេមរុណ​ បានបញ្ជាក់បន្ថែមថា​ វត្តចំនួន​ ០៤ខាងលេីនេះ​រួមមាន ដូចខាងក្រោម​៖

ទី១. វត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម

– ចំនួនអ្នកកំពង់ធ្វើចត្តាឡីស័ក ៦៧ អង្គ/នាក់ លើ ៧៧ អង្គ/នាក់ វិជ្ជមាន ០៣ អង្គ/នាក់ ។

ទី២. វត្តសន្សំកុសល២ សង្កាត់បឹងទំពន់ទី១

– ចំនួនអ្នកកំពង់ធ្វើចត្តាឡីស័ក ១១០ អង្គ/នាក់ លើ ១១១ អង្គ/នាក់ វិជ្ជមាន ០១ អង្គ ។

ទី​៣. វត្តដំបូកខ្ពស់ សង្កាត់បឹងទំពន់ទី២

– ចំនួនអ្នកកំពង់ធ្វើចត្តាឡីស័ក ៨៨ អង្គ/នាក់ លើ ៩១ អង្គ/នាក់ វិជ្ជមាន ០៣ អង្គ/នាក់ ។

ទី​៤. វត្ត អង្គពោធិញាណ សង្កាត់ស្ទឹងមានជ័យទី២

– ចំនួនអ្នកកំពង់ធ្វើចត្តាឡីស័ក ៣៩ អង្គ/នាក់ លើ ៤០ អង្គ/នាក់ វិជ្ជមាន ០១ នាក់ ។

ចំណែកសរុបចំនួនអ្នកកំពុងធ្វើចត្តាឡីស័កទាំង ០៤ វត្ត ក្នុងសង្កាត់ទាំង០៤ មានចំនួន ៣០៤អង្គ និងនាក់ ។

ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ បានពាំនាំការសួរសុខទុក្ខពីសំណាក់ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសប្រមុខរាជរដ្ធាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែយកចិត្ដទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ជាពិសេស ព្រះសង្ឃ តាមបណ្តាវត្តនានាទូទាំងប្រទេស ដែលកំពុងទទួលរងនូវផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅគ្រប់មណ្ឌលទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសក្រុមគ្រូពេទ្យដែលជាមន្រ្តីជួរមុខបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ 

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ ក៏បានផ្តាំផ្ញើដល់សិស្ស និស្សិត តាជី យាយជី ព្រះសង្ឃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ត្រូវចូលរួមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពា និង៣កុំ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ។ 

ក្នុងឱកាសនោះ លោក ឌី រ័ត្នខេមរុណ បានប្រគល់ និងប្រគេន ជូនថ្នាំឱសថបុរាណចិន ការពារជំងឺកូវីដ-១៩ របស់លោក ឃួង ស្រេង ចំនួន ៣០៤កញ្ចប់ទាំង ០៤វត្ត ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ៕

ដោយ៖សហការី


ចែករំលែក៖