ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំនៃស្ថាប័នអនុវត្តច្បាប់រវាងចិននិងកម្ពុជាបានសន្យានឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យអនុវត្តច្បាប់ចិននិងកម្ពុជាកាន់តែស៊ីជម្រៅ

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា, នាថ្ងៃទី២៨ខែកញ្ញា លោក Zhao Kezhi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងសន្តិសុខសាធារណៈចិននិងក្រសួងមហាផ្ទៃកម្ពុជា។

 លោក Zhao Kezhi និងសម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា។ បានឯកភាពរួមគ្នាបន្តជំរុញសកម្មភាពឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជាកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ បង្រ្កាបបទឧក្រិដ្ឋឆ្លងដែនដោយអនុលោមតាមច្បាប់មានដូចជាអំពើឆបោកក្នុងប្រព័ន្ធទូរគមនាគមន៍ ល្បែងស៊ីសងតាមអ៊ីនធើណេតជាដើម។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការមានដូចជាការការពារហានិភ័យសន្តិសុខនយោបាយ បង្ក្រាបសកម្មភាពគ្រឿងញៀន និងកសាងសមត្ថភាពនៃការអនុវត្តច្បាប់។

 ក្រោយពីបញ្ចប់កិច្ចប្រជុំខាងលើ ឯកឧត្តម Zhao Kezhi និងសម្ដេចក្រឡាហោម បានចុះហត្ថលេខារួមគ្នាលើផែនការសកម្មភាពបន្តជំរុញឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជា។

 នេះគឺជាកិច្ចប្រជុំសំខាន់មួយកម្រិតទៀតរវាងថ្នាក់ដឹកនាំនៃស្ថាប័នអនុវត្តច្បាប់ទាំងពីរប្រទេស ក្រោយពីកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងលោក Wang Xiaohong អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍នៃក្រសួងសន្តិសុខសាធារណៈចិននិងលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា។ នេះបានបង្ហាញយ៉ាងពេញលេញពីការប្តេជ្ញាចិត្តនៃប្រទេសទាំងពីរក្នុងការបង្រ្កាបរាល់សកម្មភាពបទឧក្រិដ្ឋដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពប្រទេសនិងប្រជាជនទាំងពីរ៕

 中柬两国执法高层承诺将继续深化中柬执法领域合作

 9月28日,中国国务委员、公安部部长赵克志与柬埔寨副首相兼内政大臣韶肯共同出席中国公安部和柬埔寨内政部关于继续推进中柬执法合作年行动视频会晤。

 赵克志国务委员和韶肯副首相高度评价中柬铁杆朋友关系。一致同意继续推动中柬执法合作年行动走向深入。双方同意将持续开展执法合作行动,依法打击整治电信诈骗、网络赌博等跨国犯罪活动,不断加强防范政治安全风险、禁毒和执法能力建设等合作。

 视频会晤后,赵克志和韶肯共同签署了继续推进中柬执法合作年行动工作计划。

 此系中国公安部常务副部长王小洪与柬埔寨警察总监奈萨文视频会晤后,两国执法高层又一次重要会晤,充分展示了中柬两国致力打击各类危害两国和两国人民安全的违法犯罪活动的决心。៕

ដោយ ៖ សិលា


ចែករំលែក៖