ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន៧រូប ក្នុងនោះទៅកាន់តំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ១រូប !

ចែករំលែក៖

ភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យដែលអង្គភាព«នគរដ្រេហ្គននៃកាសែតនគរវត្ត» ទទួលបាននារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតែង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន៧រូប។

សូមបញ្ជាក់ថា៖ អភិបាលខេត្តចំនួន៧រូបដែលត្រូវបានតែងតាំង និងផ្លាស់ប្ដូរនោះ រួមមាន៖

  ទី១- លោក ម៉ុម សារឿន ពីអភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

  ទី២- លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង

  ទី៣- លោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី

  ទី៤- លោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត

  ទី៥- លោក ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់

  ទី៦- លោក សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង

  ទី៧- លោក ងួន រតនៈ ពីអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលខេត្តកំពង់ធំ

  ទី៨- លោក ញ៉ែម សំអឿន ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី។

  សូមជម្រាបថា៖ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន៧រូប ក្នុងនោះទៅកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ១រូប ៕

                                   

ដោយ ៖ សិលា


ចែករំលែក៖