ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សារបស់អ្នកគាំទ្រក្រុម Marseille ធ្វើឲ្យការប្រកួតត្រូវផ្អាកលេងជិត១០នាទី

ចែករំលែក៖

អំពើហិង្សារបស់អ្នកគាំទ្របានរំខានដល់ការប្រកួតក្របខ័ណ្ឌ Europa League របស់ក្រុម Marseille ជាមួយ Galatasaray កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ដោយការលេងបានផ្អាកការប្រកួតប្រហែលជាង៨នាទីនៅកីឡដ្ឋាន Stade Velodrome ។

អណ្តាតភ្លើង និងវត្ថុផ្សេងៗត្រូវបានអ្នកគាំទ្រគូប្រជែងបោះចោលក្នុងទីលានរហូតដល់ចប់តង់ទី១ បើទោះបីជាពួកគេត្រូវបានអាជ្ញាធរ និងសន្តិសុខញែកចេញពីគ្នាក៏ដោយ ហើយបន្ទាប់មកការប្រកួតត្រូវបានផ្អាកដើម្បីអនុញ្ញាតឱ្យប៉ូលិសរៀបចំសណ្តាប់ធ្នាប់ឡើងវិញនៅក្នុងពហុកីឡដ្ឋាន។

លោក Fatih Terim ប្រធានក្លិប Galatasaray និងប្រធានក្រុមកីឡាករFernando Muslera និងកីឡាករ Dimitri Payet បានទៅជួបអ្នកគាំទ្រក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ឡើងវិញ។ ការប្រកួតនេះបានចាប់ផ្តើមឡើងវិញដោយនៅសល់រយៈពេលប្រហែល៨នាទីទៀតនៅក្នុងវគ្គទី១ ដោយសារតែសំឡេងកាំជ្រួចនៅតែបន្តផ្ទុះឡើង។

ការប៉ះទង្គិចគ្នានៅលើទីលានរវាងខ្សែការពារ William Saliba ដែលខ្ចីជើងពីក្រុមកាំភ្លើងធំ Arsenal និងកីឡាករ Mbaye Diagne របស់ក្រុម Galatasaray ក៏បានឃើញវត្ថុជាច្រើនត្រូវបានគេបោះចោលនៅលើទីលានកំឡុងពេលឈប់សំរាក ខណៈដែលកីឡាករទាំងពីរត្រូវបានបំបែកដោយមិត្តរួមក្រុមមុនពេលពួកគេប្រកែកគ្នា។

នេះមិនមែនជាលើកទីមួយទេនៅរដូវកាលនេះដែលក្លិប Marseille បានចូលរួមក្នុងឧប្បត្តិហេតុនៃការប្រើហិង្សាដោយអ្នកគាំទ្រ។ កីឡាករPayetត្រូវបានអ្នកគាំទ្រគប់នឹងដប ហើយគប់ចូលទៅក្នុងហ្វូងមនុស្សមុនពេលអ្នកគាំទ្រសម្រុកចូលទីលានបណ្តាលឱ្យការប្រកួតនៅលីគកំពូលបារាំងLigue 1 របស់ក្រុមនេះជាមួយក្រុម Nice ដោយត្រូវអាជ្ញាកណ្តាលនិងអ្នករៀបចំការប្រកួតលុបចោល។ ជាមួយនឹងជ័យជម្នះ ៣-២ នៅថ្ងៃបើកឆាករបស់ក្រុម Marseille នៅលើទឹកដីក្រុម Montpellier កាលពីខែសីហាក៏មានហេតុការណ៍នេះកើតឡើងផងដែរនៅពេលដែលអ្នកគាំទ្រគប់ដបទឹកបរិសុទ្ធចូលទីលានប្រកួត ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖