ភ្នំពេញ៖ តោះមកស្គាល់ប្រវត្តិលោក សុខ លូ ដែលត្រូវបានតែងតាំងជាអភិបាលថ្មីនៃខេត្តបាត់ដំបង។ តាមពិត លោកគឺជាអ្នកខេត្តបាត់ដំបង មានស្រុកកំណើតនៅស្រុកបវេល ហើយធ្លាប់ឆ្លងកាត់វ័យសិក្សានៅវិទ្យាល័យព្រះមុនីវង្ស។
សូមមើលជីវប្រវត្តិលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដូចខាងក្រោម ៖
លោក សុខ លូ កើតថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ១៩៧១ នៅភូមិ សង្កែវារ ឃុំ បវេល ស្រុក បវេល ខេត្ត បាត់ដំបង។ លោកទទួលបានការសិក្សាអប់រំមធ្យមកំរិត ២ នៃវិទ្យាល័យព្រះមុនីវង្ស(ខេត្តបាត់ដំបង) មធ្យមសិក្សា ១៩៨០-១៩៨៩ ។
-ឆ្នាំ ១៩៩០-១៩៩៧ បានបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតនៅមហាវិទ្យាល័យវេជ្ជសាស្រ្តឱសថសាស្ត្រ និងវេជ្ជសាស្ត្រ ។
-ឆ្នាំ ១៩៩៥-១៩៩៩ បានបញ្ចប់មហាវិទ្យាល័យ នីតិសាស្រ្ត និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកនីតិសាស្ត្រ ។
-ឆ្នាំ ២០០១ ទទួលបានលិខិតបញ្ជាក់ការសិក្សានៅសាកលវិទ្យាល័យបរទេសឆ្នាំទី៣។
-ឆ្នាំ២០០០-២០០១ បញ្ចប់ការសិក្សាសញ្ញាប័ត្រមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ។
លោក សុខ លូ ទទួលបានការបណ្ដុះបណ្ដាលលើចំណេះដឹងភាសារបរទេសនៅមជ្ឈមណ្ឌលភាសារ អូស្ត្រាលី,វប្បធម៌ភាសារបារាំង និង ចូលរួមវគ្គបណ្តុះបណ្តាលជាមួយ ជប៉ុន ឥណ្ឌា ជាដើម ។
លោក សុខ លូ បានចូលបំរើការងារជាមួយនឹងក្របខ័ណ្ឌរដ្ឋនៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ១៩៩៨ លោក មានបទពិសោធន៍ការងារដំបូងឡើយ ជាបុគ្គលិកផ្សព្វផ្សាយឱសថឲ្យក្រុមហ៊ុន Inntech International andaguettan ក្នុងឆ្នាំ ១៩៩៤-១៩៩៨។
-ឆ្នាំ ១៩៩៨-២០០០ ជាគ្រូពេទ្យនៅក្រសួងសុខាភិបាល ។
-ឆ្នាំ ២០០២-២០០៤ ជាមន្ត្រីនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល(ទីស្តីការគណៈរដ្ឋមន្ត្រី)។
-ឆ្នាំ ២០០៤-២០០៤ ជាមន្ត្រីជំនួយការសាលាខេត្តកំពង់ធំ។
-ឆ្នាំ ២០០៤-២០០៥ ជានាយរងខុទ្ទកាល័យសាលាខេត្តកំពង់ធំ។
-ឆ្នាំ ២០០៥-២០០៩ ជានាយខុទ្ទកាល័យសាលាខេត្តកំពង់ធំ។
-ឆ្នាំ ២០០៩ ជាអភិបាលរងខេត្តកំពង់ធំ។
ដោយឡែកលោក សុខ លូ ទទួលបានការកោតសសើរ និងមេដាយចំនួន១០ពីរាជរដ្ឋាភិបាល ក្នុងនោះមានប្រភេទ មេដាយប្រាក់,មាស,អស្សឬទ្ធី,មុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ,មេដាយសារាភ័ណ្ឌថ្នាក់មហាសេនា,មេដាយ ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា និងមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍។ រហូតមកមកទល់ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៦ លោក សុខ លូ ត្រូវបានព្រះមហាក្សត្ររាជប្រទានតែងតាំងជា អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដល់សព្វថ្ងៃ និងនៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩ បានបួសជា បុព្វជិត(សាមណ) នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ៕
ដោយ ៖ សិលា