ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ទី០២ ខែតុលា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះផ្តល់អំណោយគ្រឿងបរិភោគ បរិភោគ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនប្រជាពលរដ្ឋរងផលប៉ះពាលដោយទឹកជំនន់ ៩៩គ្រួសារ ទូទាំងឃុំបត់ត្រង់ និងគ្រួសារក្រីក្រ ១២ គ្រួសារ ក្នុងភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះលោក អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។
ជាមួយគ្នានេះអភិបាលខេត្តបន្ទាយមានជ័យ តំណាងឱ្យប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។
បន្ថែមពីនេះ លោក អ៊ុំ រាត្រី បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ក៍ដូចអាជ្ញាធរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ-១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្តាក់ និងគ្រោះទឹកជំនន់នេះជាដើមនេះ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឱ្យបាននគ្រប់គ្នា អនុវន្តនូវវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន៕
ដោយ៖សហការី