ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ លោករដ្ឋមន្រ្តី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកស្រី ម៉ក់ ស៊ីថា និងបុត្រា-បុត្រី ព្រមទាំងលោករដ្ឋលេខាធិការ លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ខបាលព្រៃឈើ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំរអាង ឃុំគៀងជ្រៃ ឃុំអំពិល និងឃុំហាន់ជ័យ បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនមកប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សាចំនួន ៣វត្តគឺ៖ វត្តជ័យគីរី (ភ្នំហាន់ជ័យ) វត្តខែលជ័យសិរីសោភ័ណមុនីរតន: និងវត្តឥន្ទកោសី (ហៅវត្តវត្តកោះជ្រូក) ក្នុងស្រុកកំពង់សៀម។
ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ លោកប្រធានក្រុមការងារបានឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មាតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ និងបានបួងសួងអស់ទេវតា វត្ថុសក្តិសិទ្ធ ម្ចាស់ទឹក-ដី សុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ទ្រង់ លោកឧកញ៉ា លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ និងចូរចៀសចេញឲ្យឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលអំពីវិធានការការពារជំងឺឆ្លងកូវីដ-១៩ និងត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ លោកប្រធានក្រុមការងារបានគោរពដ៏ខ្ពង់ខ្ពស់ជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ស្រី សូមជួបប្រទះតែសេចក្តីសុខ-ចម្រើន ឈ្នះអស់មារសត្រូវ សុខភាពមាំមួន អាយុយឺនយូ ដើម្បីជាម្លប់ត្រជាក់ និងដឹកនាំនាវាសន្តិភាពកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល និងការអភិវឌ្ឍន៍។
ចំពោះពិធីកាន់បិណ្ឌទី១២ នាថ្ងៃនេះ លោករដ្ឋមន្ត្រីសូមជូនពរលោក លោកស្រីជាថ្នាក់ ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីរាជការក្រោមឱវាទគ្រប់ជាន់ថ្នាក់ លោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងរាចុះមូលដ្ឋាននៃស្រុកទាំងបី សូមទទួលយកពរសព្វសាធុការ ផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន និងសូមជួបតែពុទ្ធិពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា