ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ឯម កុសល នាំយកអំណោយដ៏ថ្លៃថ្លារបស់​ លោកនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ ​អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនដល់កងកម្លាំងស្នងការដ្ឋាន

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖ នៅព្រឹក​ថ្ងៃ​ចន្ទ​ ទី០៤​ ខែ​តុលា​ ឆ្នាំ​២០២១​នេះ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានអញ្ជើញ​ជួបសំណេះសំណាល និងឧបត្ថម្ភថវិកា ​សម្ភារ គ្រឿងឧបភោគបរិភោគ​មួយចំនួន​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ ក្នុង​ឱកាសបុណ្យ​ភ្ជុំបិណ្ឌ ​នាពេលខាងមុខនេះ​ជូនដល់៖

១-លោក-លោកស្រីស្នងការរង​ទទួលបានអាវ​១, ថវិកា​ចំនួន​100$​, ប្រេងសាំង​ ចំនួន​៥០លីត្រ​។

២-លោក-លោកស្រី​ នាយការិយាល័យ​ទាំង៣២ ក្នុងម្នាក់ៗទទួលបានថវិកា​១៥

មុឺនរៀល​, មី​ចំនួន​២កេស, ទឹកសុទ្ធ​ចំនួន​១កេស, ទឹកក្រូច​ចំនួន​១កេស,ម៉ាស់​ចំនួន​ចំនួន២ប្រអប់។  សរុប​ជា​ថវិកា​ទាំងអស់ ចំនួន​២៧,៥៤០,០០០រៀល​ ។ 

ថ្លែងក្នុងឱកាសនោះ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញេីសួរសុខទុក្ខរបស់​លោកនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ជូនដល់គ្រប់កងកម្លាំងដែលបាន​ពុះពារ​គ្រប់ឧបសគ្គ​ និងខិតខំអនុវត្តនូវភារកិច្ចការងារ និងកិច្ចការពារ​ ថែរក្សា​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ សាធារណៈ​ ទោះស្ថិតក្នុងបរិបទជំងឺកូវីដ-១៩​ បាននិងកំពុងរាតត្បាតក្នុងសមាគមន៍យ៉ាងណាក្ដី​ ក៏កងកម្លាំងរបស់យេីងយកឈ្នះក្នុងភាពលំបាក​មួយនេះ​ ដោយកាន់តែពង្រឹងបាននូវ​វិធានការ​ជំនាញ​ និងវិធានការសុខាភិបាល បានជោគជ័យគួរឱ្យមានមោទកភាពផងដែរ​ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖