ភ្នំពេញ៖ បើយោងតាមប្រភពពីអង្គភាពនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផៃ្ទបានបញ្ជាក់អោយដឹងថា, នៅទីស្តីការក្រសួងមហាផ្ទៃ នាយប់ថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១ម្សិលមុិញ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្ដរជាតិសិង្ហបុរី លើកទី៦ (SICW) ឆ្នាំ២០២១ និងសន្និសីទថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្តីពីសន្តិសុខបច្ចេកវិទ្យា និងផ្តោតសំខាន់លើប្រធានបទ «រៀនរស់ជាមួយកូវីដ-១៩» រៀបចំឡើងមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ដែលមានប្រទេសសឹង្ហបុរីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដោយមានតំណាងមកពីអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃចំនួន ០៨អង្គភាព។គួរជម្រាបជូនផងដែរថា កម្ពុជា មានក្រសួងចំនួន០២ ដែលត្រូវបានភាគីជាម្ចាស់ផ្ទះប្រទេសសិង្ហបុរី អញ្ជើញឲ្យចូលរួមកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្ដរជាតិសិង្ហបុរី លើកទី៦ (SICW) ឆ្នាំ២០២១ និងសន្និសីទថ្នាក់រដ្ឋមន្ដ្រីអាស៊ាននេះ រួមមាន៖ ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕
ដោយ ៖ សិលា