ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២១: ការអនុវត្តវិធានការច្បាប់មានចំនួន ១២ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ៣៩នាក់
២.ឃាត់យានយន្ត (គ្មាន)
៣.ពិន័យជាប្រាក់ ចំនួន ៧,២០០,០០០រៀល។
សូមបញ្ជាក់ថា, ដោយសារស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យើងមិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិបាននៅតាមទីវត្តអារាម។ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺយើងត្រូវតែថែរក្សាអាយុជីវិតអោយបាន នោះគឺយើងនៅតែមានឱកាសអាចប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យសំខាន់ៗជាច្រើនទៀតនៅពេលក្រោយ។ ថ្ងៃនេះជាថ្ងៃភ្ជុំបិណ្ឌ សូមបងប្អូនជនរួមជាតិ មេត្តារក្សាអោយបានខ្ជាប់ខ្ជួននូវ អនុសាសន៍សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣កុំ ! ៣ការពារ ! និងវិធានសុខាភិបាល ដើម្បីការពារការឆ្លងជំងឺដ៏កាចសាហាវកូវីដ-១៩ ៕
ដោយ ៖ សិលា