ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ជាកូនផ្ទាល់ ខ្ញុំមិនដែលលឺថា ឪពុកខ្ញុំ បានស្នើសុំសញ្ជាតិណាផ្សេង ក្រៅពីការប្តូរផ្តាច់នឹងឈាមខ្មែរ ដែលម្តាយ ឪពុករបស់លោកបានផ្តល់ឲ្យ នៅលើមាតុភូមិដ៏ថ្លៃថ្លារបស់យើងឡើយ !

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២១ បានថ្លែងយ៉ាងដូច្នេះថា, ជាកូនផ្ទាល់ ខ្ញុំមិនដែលលឺថា ឪពុកខ្ញុំ បានស្នើសុំសញ្ជាតិណាផ្សេង ក្រៅពីការប្តូរផ្តាច់នឹងឈាមខ្មែរ ដែលម្តាយ ឪពុករបស់លោកបានផ្តល់ឲ្យ នៅលើមាតុភូមិដ៏ថ្លៃថ្លារបស់យើងឡើយ។

លោក ហ៊ុន ម៉ានី បានថ្លែងបន្តថា, ផ្ទុយទៅវិញ អ្វីដែលខ្ញុំបានដឹងនោះគឺថា កន្លងមក លោកមានការយោគយល់ខ្ពស់ចំពោះឥស្សរជននយោបាយខ្មែរ មិនថាមកពីគណបក្សណា ឬនិន្នាការណា ដែលបាននិរទេសខ្លួនទៅរស់នៅបរទេស ទោះក្នុងហេតុផលណា ដើម្បីបានវិលត្រឡប់ និងចូលរួមក្នុងការអភិវឌ្ឍជាតិ ដោយមិនសម្រេចយកលក្ខខណ្ឌសញ្ញាតិមកកំណត់ឡើយ។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសង្កត់ធ្ងន់ថា, ម្តងនេះ ល្អដែរ ដែលចរន្តនយោបាយបានរុញច្រានយើងឲ្យឈានទៅដល់ការយកលក្ខខណ្ឌសញ្ជាតិនេះ មកកំណត់ចំពោះការកាន់តួនាទីកំពូលនៃស្ថាប័នជាតិនានា។ ម្យ៉ាងអ្នកដែលចង់ចូលរួមក្នុងការអភិវឌ្ឍជាតិ ហើយសំឡឹងមើលតួនាទីកំពូលប្រហែលជាអស់ ហើយម្យ៉ាងទៀត នេះក៏ជាការបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជនផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖